មន្ត្រីចិនម្នាក់បានអះអាងថា វ៉ាក់សាំងការពារវីរុស COVID-19 ដំបូងគេរបស់ប្រទេសចិន អាចរួចរាល់ក្នុងរយៈពេលតិចជាង ៥ខែទៀត។ លោកវេជ្ជបណ្ឌិត Gao Fu អគ្គនាយកមជ្ឈមណ្ឌលការពារនិងកំចាត់ជំងឺ (CDC) បានមានប្រសាសន៍ថា ប្រទេសចិនរំពឹងថានឹងមានបេក្ខជនចាក់វ៉ាក់សាំងបានជោគជ័យ សម្រាប់ជំងឺដ៏សាហាវនេះនៅខែកញ្ញា។ នេះបើតាមការចុះផ្សាយដោយ Daily Mail ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។ប្រធាន CDC រូបនេះបានបន្ថែមទៀតថា វ៉ាក់សាំងនេះនឹងត្រូវប្រើសម្រាប់ស្ថានភាពបន្ទាន់ ដូចជារលកថ្មីនៃការផ្ទុះវីរុសជាដើម ព្រោះមួយរយៈចុងក្រោយនេះប្រទេសចិនមានការចុះថយអ្នកឆ្លងជាលំដាប់។ លោកបានប្រាប់ទូរទស្សន៍ CGTN របស់រដ្ឋនៅថ្ងៃព្រហស្បតិ៍នេះថា ដើម្បីអភិវឌ្ឍវ៉ាក់សាំង ឬថ្នាំជាក់លាក់វាត្រូវការពេលវេលាសិក្សា ដើម្បីធានាថាមិនប៉ះពាល់ដល់អ្នកប្រើ។ លោកថាប្រទេសចិនកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការអភិវឌ្ឍវ៉ាក់សាំងសម្រាប់វីរុសឆ្លងនេះ។
វេជ្ជបណ្ឌិត Gao Fu បានបន្ថែមទៀតថា៖«វ៉ាក់សាំងបន្ទាន់» ដែលនឹងស្ថិតក្នុងដំណាក់កាលទី២ ឬទី៣ នៃការសាកល្បងព្យាបាល អាចត្រូវបានប្រើលើបុគ្គលិកពេទ្យមុនពេលឱ្យទៅប្រជាជនទូទៅ។ ដូច្នេះសម្រាប់មនុស្សធម្មតាដែលមិនឆ្លងវីរុស នឹងទទួលបានវ៉ាក់សាំងការពារនេះ នៅអំឡុងដើមឆ្នាំក្រោយ៕
ប្រទេសចិនរំពឹងថានឹងមានបេក្ខជនចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជោគជ័យនៅខែកញ្ញា